Breaking News

បែកធ្លាយពាក្យចចាមអារ៉ាមនិយាយតៗគ្នាពីរឿងពិត១០យ៉ាង ដែលមនុស្សភាគច្រើនតែងយល់ខុសពីជីវិតនៅឌូបៃ មិនដូចអ្នកគិតនោះឡើយ

អារ៉ាប់រួម៖ ដូចជាអ្នកបានដឹងរួចមកហើយ ពីប្រទេស អារ៉ាប់រួម ទីក្រុងឌូបៃ ដែលជាប្រទេសអ្នកមានបំផុត និងសម្បូរទៅដោយមហាសេដ្ឋីច្រើននាក់ នៅទីនោះ។

ក្នុងនោះដែរ សូម្បីតែមនុស្សដែលរស់នៅទីនោះ ក៏ចូលចិត្តសម្ញែង ទ្រព្យសម្បត្តិ រថយន្តទំនើប និងសម្ភារៈនិយមរបស់ពូកគេមិនណយដែរ។

កាលពីថ្មីៗនេះ មានគណនីអ៊ីនស្តារក្រាមមួយ បានប្រមូលផ្តុំ នូវរូបជាច្រើនសន្លឹក របស់កូនអ្នកមាន ដែលជីវិតរបស់ពួកគេ កំពុងតែធ្វើឲ្យ មនុស្សជាច្រើន ច្រណែននិងចង់បានដូចជាពួកគេខ្លាំងណាស់ ដែលមានអ្វីគ្រប់យ៉ាង។ ក្នុងនោះដែរ សូម្បីតែផ្ទះរបស់ពួកគេ នីមួយៗ ក៏ធំៗសម្បើម ប្រៀបបានដូចជាវិមានយ៉ាងដូច្នោះដែរ ដោយមិនមែនជាប្រភេទផ្ទះ ធម្មតាៗនោះទេ។

 

ឌូបៃ សម្បូរទៅដោយមហាសេដ្ឋីច្រើនរាប់មិនអស់ និងជាកន្លែងរស់នៅប្រកបដោយភាពស៊ីវិល័យជាងគេលើពិភពលោក។ មានពាក្យចចាមអារ៉ាមនិយាយតៗគ្នា អំពីជីវិតទំនើបនៅឌូបៃ ប៉ុន្តែព័ត៌មានទាំងអស់ មិនមែនសុទ្ធតែជាការពិតនោះទេ។ រឿងរ៉ាវជាច្រើន បានធ្វើឲ្យមនុស្សភាន់ច្រឡំនិងយល់ខុសពីទីក្រុងមួយនេះ។

 

១. ឌូបៃមានតែមហាសេដ្ឋីប៉ុណ្ណោះដែលរស់នៅ

ការយល់បែបនេះ ដោយសារតែអ្នកធ្លាប់ឃើញ សម្ភារៈទំនើបថ្លៃៗ តាមរយៈការបង្ហោះរូបភាពផ្សេងៗ ប៉ុន្តែការពិតជាក់ស្តែង មានមហាសេដ្ឋីប្រមាណ២០នាក់ប៉ុណ្ណោះ ក្នុងចំណោមហាសេដ្ឋីសរុប៥០០០នាក់លើពិភពលោក។ ទីក្រុងដែលមានអ្នកមានច្រើនជាងគេ ទី១គឺទីក្រុង Beijing ប្រទេសចិន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

២. ឌូបៃគ្មានភាពក្រីក្រ

នេះគឺផ្ទុយស្រលះពីការពិត ព្រោះនៅឌូបៃមានជនអន្តោប្រវេសន៍ជាច្រើន ដូច្នេះអ្នកក្រក៏មានច្រើនដូចគ្នា។ ប្រាក់ខែកម្មករ ត្រឹមតែ២០០-៣៥០ដុល្លារអាមេរិកប៉ុណ្ណោះ ហើយពួកគេត្រូវចំណាយលើសេវាទូរសព្ទអស់៣០ដុល្លារអាមេរិកក្នុងមួយខែ។ ស្តង់ដាររស់នៅទីនេះ គឺថ្លៃខ្លាំងណាស់ ទើបធ្វើឲ្យមនុស្សភាគច្រើន ប្រជ្រៀតគ្នានៅ ដោយសារគ្មានសមត្ថភាពសម្រាប់បង់ឈ្នួលផ្ទះ។

៣. ឌូបៃជាកន្លែងល្អឥតខ្ចោះសម្រាប់ចិញ្ចឹមបីបាច់កូនៗ

ជនអន្តោប្រវេសន៍ជាច្រើន គ្មានលទ្ធភាពឲ្យកូនចូលរៀន។ ថ្លៃសិក្សានៅសាលារដ្ឋ ត្រូវចំណាយដល់ទៅ ១០០,០០០ដុល្លារ (ឬសរុបទាំងអស់ជាង២០០០លានដុល្លារ) សម្រាប់ការសិក្សារយៈពេល១១ឆ្នាំ រហូតដល់ចប់មហាវិទ្យាល័យ។ ម្យាងវិញទៀតអាកាសធាតុក្តៅ ក៏មិនអំណោយផលដល់ការអភិវឌ្ឍរបស់ក្មេងៗផងដែរ។

 

៤. ឌូបៃគឺជាប្រទេស

 

ការពិតទៅ ឌូបៃគ្រាន់តែជាទីទឹកដីមួយនៅក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម (UAE) ហើយក៏មិនមែនជាទីក្រុងដែរ ទីក្រុងពិតប្រាកដមានឈ្មោះថា (Abu Dhabi )។ នៅក្នុងសហព័ន្ធអារ៉ាប់រួម(UAE) មាន៧ទឹកដី ដែលដឹកនាំដោយរដ្ឋាភិបាលផ្សេងៗគ្នា។ ក្នុងនោះដែរ ឌូបៃជាទឹកដី ដែលមានប្រជាជនរស់នៅច្រើន អភិវឌ្ឍខ្លាំងជាងគេ។

៥. មិនអនុញ្ញាតឲ្យផឹកគ្រឿងស្រវឹង

 

ឌូបៃ កាន់សាសនាម៉ូស្លីម ហាមប្រាមមិនឲ្យផឹកគ្រឿងស្រវឹង ប៉ុន្តែអ្នកទេសចរនិងអ្នកមិនកាន់សាសនានេះ នៅតែអាចផឹកបានដដែល។ ដើម្បីមានសិទ្ធិទិញគ្រឿងស្រវឹង អ្នកទិញត្រូវបង្ហាញកាតពិសេស ឬ លិខិតឆ្លងដែន សម្រាប់បញ្ជាក់ថាអ្នកជាជនបរទេសពិតមែន។

 

៦. ប៉ូលីសនៅឌូបៃនិយមប្រើតែឡាន Lamborghini និង Bentley

នេះក៏ជាការយល់ខុសដែរ ព្រោះប៉ូលីសនៅក្នុងឌូបៃ តែងនិយមប្រើរថយន្តទំនើបហើយលឿន ក្រៅពី Lamborghini និង Bentley មានដូចជា BMW Audi Toyota ជាដើម។

 

៧. សត្វចិញ្ចឹមនៅផ្ទះ គឺគេនិយមខ្លានិងតោ

 

រូបភាពជាច្រើនបានបង្ហាញថា ខ្លានិងតោជាសត្វចិញ្ចឹមដ៏ពេញនិយមសម្រាប់ចិញ្ចឹមនៅផ្ទះ។ ផ្ទុយទៅវិញ ការចិញ្ចឹមសត្វព្រៃគឺខុសច្បាប។ មានតែសត្វប៉ុន្មានក្បាលប៉ុណ្ណោះ ដែលមានលិខិតធានាអាចចិញ្ចឹមដោយស្របច្បាប់។ ប្រសិនបើអ្នក បណ្តើរខ្លាឬតោ នៅតាមដងផ្លូវដោយគ្មាន លិខិតធានាដែលមានសុពលភាព នោះអ្នកនឹងត្រូវជាប់ពន្ធនាគារ ៦ខែ និងផាកជាទឹកប្រាក់ ពី២៧០០-១៣៨,០០០ដុល្លារអាមេរិក។

៨. ឌូបៃមានតែអាគារកប់ពពក

 

នៅក្នុងឌូបៃ មានអាគារខ្ពស់ៗចំនួន១៦៣ មានវីឡា និងខុនដូជាច្រើនកន្លែង ប៉ុន្តែក៏មានអាគារចាស់ៗជាច្រើនដែរ សម្រាប់អ្នកក្ររស់នៅ។អ្នករស់នៅក្នុងអាគារទាំងនេះ ភាគច្រើនជាជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងៗ ដើម្បីតស៊ូកសាងជីវិតថ្មីក្នុងទឹកដីឌូបៃ។

៩. ប្រជាជននៅឌូបៃភាគច្រើនជាជនជាតិអារ៉ាបនិងឥណ្ឌា

 

២៥% ដែលតាំងលំនៅក្នុងឌូបៃជាជនជាតិឥណ្ឌា។ ជនជាតិភាគតិច មានត្រឹមតែ៩% នៃប្រជាជនសរុប។ ក្រៅពីឥណ្ឌា មានជនជាតិប៉ាគីស្ថាននិងបង់ក្លាដេស ពួកគេធ្វើការរោងចក្រ ឬក្រុមហ៊ុនផ្សេងៗ។ ៩១% នៃប្រជាជន នៅឌូបៃគឺជាជនបរទេស។

១០. ឌូបៃក្លាយជាទឹកដីអ្នកមានដោយសារប្រេង

 

សេដ្ឋកិច្ចនៅក្នុងទឹកដី មានការរីកចម្រើនខ្លាំង ផ្តើមចេញពីការ ជ្រមុជទឹករកគុជខ្យង (pearl-diving ) នៅឈូងសមុទ្រពែក្ស ដែលល្បីរន្ទឺពាសពេញសកលលោក។ មុនការមានបានដោយសារប្រេងសាំង សេដ្ឋកិច្ចនៅឌូបៃ បានពឹងផ្អែកទាំងស្រុងទៅលើការជ្រមុជទឹករកគុជខ្យងតាំងពីយូរលង់ណាស់មកហើយ។

 

 

About admin

Check Also

ភ្ញាក់ផ្អើលគ្រប់គ្នា!! ពេលឃើញសត្វចម្លែកដែលមានងាវជាប់ពេញខ្លួនអណ្ដែតមកលើឆ្នេរសមុទ្រតែពេលដឹងការពិត ហួសចិត្ត..

បរទេស៖ កាលពីថ្មីៗនេះពិតជាមានរឿងរ៉ាវចំលែក បានកើតឡើងដោយសារតែ របសស់ចម្លែកនិងអាថ៌កំបាំងមានទំហំធំអណ្ដែ តមកលើឆ្នេរសមុទ្រNewZealandទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជននិងធ្វើឱ្យមានការយល់ឃើញផ្សេងៗគ្នាអំពីប្រភពរបស់វា។MelissaDoubledayដែលជាប្រជាជនម្នាក់នៅAukland,NewZealandបានប្រទះឃើញរបស់ចម្លែក មានទំហំធំនិងជាប់ពេញទៅដោយងាវសមុទ្រមួយប្រភេទអណ្ដែតមកលើឆ្នេរ សមុទ្ រMuriwaiកាលពីថ្ងៃទី១០ធ្នូនេះបើតាមទំព័រ News .co m .au។ Doubledayបានថតរបស់ចម្លែកដែលត្រូវគេហៅថា”សត្វចម្លែកMuriwai” នេះនិងចែករំលែកនៅលើទំព័រFa ceb …

Leave a Reply

Your email address will not be published. Required fields are marked *